|
|
សហព័ន្ធបាល់ទាត់ FIFA បានធ្វើការសម្រេចអនុញ្ញាតឲ្យមួយក្រុមជម្រើសជាតិទាំងអស់ អាចនាំយកកីឡាកររបស់ខ្លួនចំនួន២៦នាក់ សម្រាប់ចូលរួមក្នុងការប្រកួត FIFA World Cup 2022 នៅឯប្រទេសកាតា ។
តាមពិតទៅការប្រកួត World Cup លើកមុនៗគឺ FIFA អនុញ្ញាតឲ្យមួយក្រុមនាំយកកីឡាករ ២៣នាក់មកប្រកួតប៉ុណ្ណោះ តែដោយសារតែបញ្ហាកើតឡើងដោយសារតែវិបត្តិកូវីដ-១៩ កន្លងទៅនេះ FIFA ក៏សម្រេចបង្កើនចំនួនកីឡាករយកមកប្រកួតរហូតទៅដល់២៦នាក់ក្នុងមួយក្រុម។ គួរបញ្ជាក់ថាការបង្កើនចំនួនកីឡាកររហូតទៅដល់២៦នាក់នេះ គឺដូចជាអ្វីដែលលោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសស្នើសុំកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
ប្រភព ៖ Sky Sport
Ansu Fati បាននិយាយប្រាប់ Mundo Deportivo ថា ខ្ញុំបានត្រៀមខ្លួន 100% ហើយ។ មនុស្សគិតថាខ្ញុំរបួស ប៉ុន្តែខ្ញុំសុខសប្បាយជាទេ ខ្ញុំចំណាយពេលច្រើនក្នុងការហាត់ប្រាណ។ ខ្ញុំចង់ជោគជ័យនៅ Barcelona ។...
Liverpool បានបញ្ជាក់ថា Arne Slot បានចាប់ផ្តើមជាផ្លូវការក្នុងតួនាទីថ្មីរបស់គាត់ជាគ្រូបង្វឹករបស់ក្លឹបនៅថ្ងៃនេះ។...
Benjamin Sesko និងភ្នាក់ងាររបស់គាត់ត្រូវបានគេប្រទះឃើញនៅទីក្រុងឡុងដ៍រីករាយជាមួយអាហារពេលល្ងាចបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ Champions League ដ៏តានតឹងរវាង Borussia Dortmund និង Real Madrid ។...
យោងតាម Fabrizio Romano តាមរយៈ Give Me Sport ក្លឹប Manchester United ត្រូវបានគ្រប់គ្រងដោយ Financial Fair Play Rules ហើយមិនអាចមានលទ្ធភាពទិញបានច្រើនទេ លុះត្រាតែពួកគេលក់កីឡាករបច្ចុប្បន្នមួយចំនួន។...
Ertan Suzgun រាយការណ៍ថា Fenerbahce បានទាក់ទង Robert Lewandowski ។...